ការដាំដំណាំនិងវិធីដាំរមៀត



ការដាំដំណាំរមៀត


១.លក្ខណៈ​អាកាសធាតុ និង​ដី​

រមៀត​អាច​ដាំ​បាន​នៅ​លើដី​ច្រើន​ប្រភេទ។ យក​ល្អ​ដី​ដែល​ដាំ​ត្រូវជា​ដី​ធូរ ដីល្បាយខ្សាច់ ដីល្បាប់​ជា​ប្រភេទ ​ដី​មិន​លិច​ទឹក។ ទីកន្លែង​ដាំ​រមៀត​ត្រូវ​ជិត​ប្រភព​ផ្ដល់​ទឹក​សំរាប់​ស្រោច​គ្រប់គ្រាន់ និង​មិន​ឲ្យ​ជោរ​ទឹក​ផង។ រមៀត​អាច​ដុះ​លូតលាស់​ក្នុង​ម្លប់ និង​ក្រោម​ពន្លឺ​ថ្ងៃ​ក៏បាន។​

២.វិធីក្នុងការ​ដាំ​

​រមៀត​ជា​ដំណាំ​ដែល​បន្ត​ពូជ​ដោយ​មើម គេ​អាច​ដាំ​ដោយ​ប្រើ​ក្បាល​រមៀត ឬ​ប្រើ​ខ្នែង​មើម​រមៀត​ក៏បាន​ដូចគ្នា។ ក្នុង​ការដាំគេ​ត្រូវ​កាប់​ជ្រោយ​ដី​ឲ្យ​ផុស​ល្អ ឬ​លើក​ជា​រង​ដាំ​ក៏បាន។ ភាគច្រើន​គេ​ដាំ​ចំរុះ​ជាមួយ​ដំណាំ​ផ្សេងៗ នៅ​ពីក្រោម ដំណាំ​ដែល​ត្រូវការ​ពន្លឺ។​​

៣.ពេលវេលាក្នុងការ​ដាំ​

ពេលវេលា​ដាំ​ដែល​ល្អ គឺ​ចាប់ពី​ខែឧសភា ដល់​ខែកក្កដា។ ក្រោយពេល​ដាំ​ត្រូវ​ថែទាំ​ស្រោច​ទឹក​រយៈពេល ១៥ ​ថ្ងៃ ។ មើម​រមៀត​នឹង​ចាប់ផ្ដើម​ដុះ​ចេញ​ខ្នែង​ថ្មី​មួយខែ​ក្រោយ​ដាំ។​

៤.ការប្រមូល​ផល​

មើម​រមៀត​លូតលាស់​លឿន​ក្នុង​រយៈពេល ៤​ ខែ។ មើម​របស់​វា​នឹង​រីក​ធំ​ល្អ​ចាប់ពី​អាយុ ​៧ ទៅ ៩ ខែ ក្រោយ​ពេល​ដាំ។ ប៉ុន្តែ​យក​ល្អ​គេ​ប្រមូល​ផល​នៅពេល​អស់​ទឹកភ្លៀង​ចុងឆ្នាំ ចាប់ពី​ខែធ្នូ ដល់​ខែកុម្ភៈ ជា​បន្តបន្ទាប់។​
សរុបមក​រមៀតជា​ដំណាំ​គ្រឿងទេស​មួយ​ប្រភេទ ​ដែលមាន​លក្ខណៈ​សមស្រប​ល្អ​ងាយស្រួល​ក្នុង​ការដាំ និង​មាន​ផលប្រយោជន៍ជា​ច្រើន​ដូចជា ​៖

-មិនសូវ​រើស​ដី អាច​ដាំ​បាន​នៅលើ​ដី​ច្រើន​ប្រភេទ​
-វា​អាច​ដុះ​លូតលាស់​នៅក្នុង​ម្លប់ និង​ក្រោម​ពន្លឺ​ថ្ងៃ​ក៏បាន ដែលជា​លក្ខណៈ​ងាយស្រួល​ឲ្យ​យើង​ដាំ​ចំរុះ​ជាមួយ​ដំណាំ​ផ្សេងទៀត​នៅក្នុង​សួន​
-មិន​ទាមទារ​ការថែទាំ​ច្រើន​
-មានផល​ប្រយោជន៍​ច្រើន​មុខ អាច​ប្រើ​ជា​គ្រឿងផ្សំ​សម្រាប់ធ្វើម្ហូប​បរិភោគ ធ្វើជា​ថ្នាំ​សំរាប់​ព្យាបាល​រោគ​មនុស្ស និង​សត្វផងដែរ៕

 រៀនដើម្បីធ្វើស្រែ ដោយ ចិត្តដែក

ចិត្តដែក

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment