ដំណាំស្វាយចន្ទី របៀបដាំនិងការថែទាំ


របៀបប្រើ : យកទឹកថ្នាំ ១ ស្លាបព្រាបាយលាយទឹកចំនួន ១០ លីត្រ ឬទឹកជី ១កំប៉ុងទឹកដោះគោ លាយទឹកចំនួន ២០០លីត្រ ។

១. ការដាំ និងការរៀបចំរណ្តៅដាំ

ក្នុងការដាំស្វាយចន្ទីនេះ គាត់បានដាំនៅលើដីព្រៃ ។ ក្រោយពីរានរួច គាត់បានកាប់រណ្តៅទំហំ ១ម៉ែត្រ បួនជ្រុង និងជំរៅ ១ម៉ែត្រ ។ នៅក្នុងរណ្តៅគាត់បានដាក់សំរាម ស្លឹកឈើងាប់ៗ លាមកសត្វ និងដីព្រៃ (ដីស្រទាប់លើ)។ គាត់បានជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព ៦ម៉ែត្រ និងចន្លោះជួរ ៩ម៉ែត្រ ។ ក្រោយពីជីករណ្តៅហើយ គាត់បានយកគ្រាប់ស្វាយចន្ទីទៅដាក់ដាំក្នុងរណ្តៅតែម្តង ។

 ២. របៀបផ្សំជីកំប៉ុស្ត៍ទឹក

ធាតុផ្សំជីកំប៉ុស្តទឹក: ជ្រើសរើសប្រភេទស្លឹកឈើស្រស់ និងទឹក ឬលាយទឹកនោម ។

របៀបធ្វើ: ចិញ្ច្រាំស្លឹកឈើស្រស់ឲ្យល្អិតរួចយកទៅដាក់ នៅក្នុងពាង និងចាក់ទឹកពីលើ ។ រក្សាទុករហូតដល់រយៈពេល ២០ ទៅ ៣០ ថ្ងៃ ទើបអាចយកទឹកជីនោះទៅប្រើប្រាស់បាន ។

របៀបប្រើ : គឺយកទឹកជី១ លីត្រលាយជាមួយទឹកធម្មតា ២៥ ទៅ ៣០ លីត្រ ស្រោចទៅលើគល់ស្វាយចន្ទី ។

៣. របៀបផ្សំជីជំនួយផ្លែ

ធាតុផ្សំ : ជ្រើសរើសប្រភេទផ្លែឈើទុំចាប់ពី ៣មុខឡើងទៅចំនួន ៣ គីឡូក្រាម និងទឹកស្កររងូ ១គីឡូក្រាម ។

របៀបផ្សំ : យកផ្លែឈើទុំហាន់ឲ្យល្អិតៗ ។ យកធាតុផ្សំទៅច្របល់ឲ្យសព្វ រួចយកទៅដាក់នៅក្នុងកែវគ្របឲ្យជិតរក្សាទុករយៈពេលពី ១៥ថ្ថៃឡើងទៅអាចយកទៅប្រើបាន ។

៤. ការថែទាំ

ក្រោយពីដាក់គ្រាប់ដាំហើយគាត់បានធ្វើការស្រោចទឹករហូតដល់ដុះ ។ គាត់បន្តស្រោចទឹក និងថែទាំនៅរាល់ពេលណាគាត់ឃើញគល់ដំណាំ ស្វាយចន្ទីជិតស្ងួតទឹក គាត់បូមទឹកស្រោចនៅគល់ឲ្យជោគ ធ្វើបែបនេះនៅរាល់ ២ ទៅ ៣សប្តាហ៍ម្តង ។ នៅដំណាក់កាលដំណាំអាយុចាប់ពី ១ឆ្នាំ ឡើងគាត់ធ្វើជីកំប៉ុស្តទឹក និងប្រើជីប៉ូវផ្សំពីរុក្ខជាតិ ដើម្បីជួយជំរុញដល់ការលូតលាស់របស់កូន ស្វាយចន្ទីបន្ថែម ។ ប្រភេទជីដែលគាត់ផ្សំមានដូចខាងក្រោម:

៥. ថ្នាំពុលធម្មជាតិសំលាប់សត្វកណ្តៀរ

ធាតុផ្សំ : ម្ទេស ១ ក្តាប់ដៃ ស្ករត្នោតរងូ ១លីត ទឹកខ្មេះ ១លីត្រ ស្រាស ១លីត្រ ។

របៀបធ្វើ : យកម្ទេសទៅបុកឲ្យម៉ដ្ឋ លាយស្ករត្នោត ចាក់ទឹកចូល និងលាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅស្រោចនៅគល់ស្វាយចន្ទីណាដែលមានសត្វកណ្តៀរស៊ី (ក្នុងការផ្សំត្រូវប្រើស្រោមដៃ ដើម្បីជៀសវាងជាតិម្ទេសជាប់ដៃក្រហាយ) ។ ក្រៅពីប្រើថ្នាំធម្មជាតិ គាត់បានយកអំបិលទៅចាក់នៅគល់ស្វាយចន្ទី ដើម្បីបណ្តេញកណ្តៀរ ។

៦. លទ្ធផលទទួលបាន

ដំណាំស្វាយចន្ទីអាចប្រមូលផលបាននៅ អាយុចាប់ពី ១ឆ្នាំឡើងទៅ គ្រាន់តែបានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ ។ ប៉ុន្តែចំពោះផ្លែដែលពេញល្អ គឺនៅអាយុ ៣ឆ្នាំ ក្នុងដើមស្វាយចន្ទីចំនួន ៩០០ ដើមគាត់អាចប្រមូលផលបាន ២,៥តោន (២៥០០គីឡូក្រាម) ឬប្រហែល ២-៣ គីឡូក្រាម ក្នុង ១ដើម ។ ដោយក្នុង ១ គីឡូកាមលក់បាន ៣៩០០រៀល (តម្លៃនេះប្រែប្រួលទៅតាមឆ្នាំ) ។

៧. ការជ្រើសរើសពូជដាំបន

ជ្រើសរើសផ្លែទុំល្អ មានគ្រាប់រលោងល្អទុំនៅលើដើម

យកគ្រាប់ពូជទៅហាលថ្ងៃឲ្យស្ងួត

រក្សាទុកនៅក្នុងបាវ ឬស្មុគនៅកន្លែងដែលពុំមានសំណើមខ្លាំង និងស្ងួតខ្លាំង ។ ការរក្សាទុករហូតដល់ពេលដែលត្រូវយកគ្រាប់ទៅដាំ ។

៨. ចំណាប់អារម្មណ៍

ចំពោះការដាំដំណាំស្វាយចន្ទីនេះ គាត់មានចំណាប់អារម្មណ៍ថា វាមានការលំបាកនៅឆ្នាំដំបូង និងការថែទាំ ។ ប៉ុន្តែដំណាំនេះមិនធ្វើឲ្យមានភាពរវល់រាល់ថ្ងៃនោះទេក្នុង ១ឆ្នាំ លំបាកតែ ១ ទៅ ២ខែប៉ុណ្ណោះ ។ ដូចនេះគាត់យល់ឃើញថា ដំណាំនេះជាដំណាំដែលទទួលបានប្រាក់ចំណូល ប្រចាំឆ្នាំ។

៩. សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយចន្ទីមាន

ជីករណ្តៅដាំធំៗ ដើម្បីដាក់ជីធម្មជាតិនៅបាតរណ្តៅឲ្យបានច្រើន

ដាំដោយទុកចន្លោះគុម្ពឲ្យបានធំ

ថែទាំស្រោចទឹក លះមែក និងប្រើជីទឹកបំប៉នដើម បំប៉នគ្រាប់

ការពារកណ្តៀរស៊ីគល់ ដោយប្រើថ្នាំធម្មជាតិ និងប្រើអំបិល ។


 រៀនដើម្បីធ្វើស្រែ ដោយ ចិត្តដែក

ចិត្តដែក

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment