កំពូលរឿងភាគចិនដ៏ល្បីឆ្នាំ ២០២១ វាសនាបងប្អូនភ្លោះ


កំពូលរឿងភាគចិនដ៏ល្បីឆ្នាំ ២០២១« វាសនាបងប្អូនភ្លោះ» ចាប់ផ្តើមផ្សាយជូនទស្សនាជាផ្លូវការហើយនៅភីអិនអិន


ជាចំណងដៃដ៏ថ្មី សម្រាប់ដើមឆ្នាំ ២០២១ ពីស្ថានីយទូរទស្សន៍ដែលឈានមុខគេលើផ្នែក កម្មវិធីភាពយន្ត ភីអិនអិន បានពាំនាំយកនូវកម្រងខ្សែភាពយន្តភាគចិនដ៏ល្បីៗ មកបម្រើជូនអារម្មណ៍ទស្សនិកជនក្នុងការកម្សាន្ត។ ក្នុងនោះដែរ រឿងភាគចិនដែលនឹងចូលខ្លួន មកបង្ហាញទស្សនិកជនមុនដំបូងគេនោះគឺ រឿង« វាសនាបងប្អូនភ្លោះ» ជាប្រភេទកំពូលរឿង​ភាគចិន ដែលទទួលបានគាំទ្រខ្លាំងជាងគេ ។ 

«វាសនាបងប្អូនភ្លោះ» ជាកំពូលខ្សែភាពយន្តភាគចិនដែលប្រមូលផ្តុំទៅដោយតារាសម្តែងវ័យក្មេងជំនាន់ក្រោយជាច្រើនរូប ហើយរាល់តួអង្គនីមួយៗ គឺសុទ្ធសឹងតែប៉ិនប្រសប់ក្នុងការសម្តែង​បានយ៉ាងល្អឥតខ្ចោះថែមទៀតផង។ ចំពោះរឿងភាគចិនមួយនេះដែរ ក៏មានការបង្ហាញពីឈុតឆាក ការតស៊ូរបស់ជីវិតបងប្អូនមួយក្រុម ដែលមានប្រវត្តិដ៏កម្សត់ និងរឿងរ៉ាវសង្គ្រាមជាច្រើនលាយឡំនឹងការឆ្លុះបញ្ចាំងឲ្យឃើញពីការរស់នៅក្នុងសម័យកាលមួយរបស់ជនជាតិចិន។  ទស្សនិកជន មិនត្រឹមតែទទួលយកនូវចំណីចក្ខុដ៏ល្អមើលជក់ចិត្តប៉ុណ្ណោះទេ ក្នុងនោះក៏អាចដឹង និងស្វែងយល់ពីការតស៊ូ និងភាពឆ្លាតវៃរបស់ក្មេងស្រីម្នាក់ ដែលគេបានធ្វើឲ្យជីវិតចុងក្រោយរបស់គេខ្ពស់ឡើងត្រដែតនឹកស្មានមិនដល់។ ហ័រមូជីន គឺជាកូនស្រីឈ្លាសវៃ និងមានប្រាជ្ញា កើតក្នុងយុគសម័យមួយដែលកំពុងតែច្របូកច្របល់នៃរាជវង្សទាំង៥ ។

នាង មានបងប្អូនភ្លោះស្រី ម្នាក់ទៀត ឈ្មោះ ហ័រជីនសុី តែពួកគេទាំងពីរមានចរិត និងទិសដៅផ្សេងពីគ្នា។ ដោយសារតែស្រុកកើតកលយុគ្គ ម្តាយរបស់ម៉ូជីន បានលក់ពួកគេធ្វើជាទាសករ​ឲ្យគ្រួសារមេទ័ពដ៏មានឥទ្ធពលមួយរូប។ លុះធំដឹងក្តី ពួកគេក៏មានចំណងមិត្តភាពជាមួយនឹងមិត្ត៣ នាក់ទៀត ដែលហៅថា បងប្អូនទាំង ០៥ ស៊ូស្លាប់ជាមួយគ្នា។ បងប្អូនទាំង ៥ ដែលមានដូចជា ហ័រមូជីន ហ័រជីនសុី យាន ហ្វីយ៉ាន យ៉ាវ ពីយីនឡុង មីសឺ។   ពេលវេលាដែលបានកន្លងផុតទៅជាច្រើនឆ្នាំ ជាមួយនឹងរឿងរ៉ាវជាច្រើនដែលធ្វើឲ្យពេលខ្លះ ពួកគេសឹងតែបែកបាក់សាមគ្គីគ្នា ប៉ុន្តែក្នុងនោះ មានតែមូជីនតែម្នាក់គត់ ដែលមានចិត្តមិនងាករេពីបងប្អូនទាំង ៥ របស់គេ។ នាង ជានារីដែលមានសមត្ថភាពអាចដឹកនាំក្រុមមនុស្សជាច្រើន ហើយក៏ជាមនុស្សប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងគេផងដែរ។ 

តើតួអង្គ នាង ហ័រមូជ័ន និង ហ័រជីនសុី នឹងមានវាសនាដូចគ្នា ឬយ៉ាងណា ? ហើយពួកគេទាំងពីរនាក់ អាចនៅរក្សាចំណងមិត្តភាពបងប្អូនភ្លោះជាមួយគ្នាជារៀងរហូតដែរឬទេ? បើភាពច្រណែនឈ្នានីស ការយល់ច្រឡំ តែងតែនៅដិតដាមជាប់នឹងចិត្តរបស់ពួកគេយ៉ាងដូច្នោះនោះ? ដើម្បីចង់ដឹងសាច់រឿងលម្អិត ពីខ្សែជីវិត បងប្អូនស្រីទាំងពីរនេះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «វាសនាបងប្អូនភ្លោះ» ដែលចាប់ផ្តើមចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១  ( ម៉ោងចាក់ផ្សាយជាទូទៅ ចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់) នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ៕


ចិត្តដែក

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment